ម៉ាស៊ីនចម្រោះទឹកក្ដៅ និងត្រជាក់ Watek Nano ម៉ូឌែល WT-4200-UF
គុណសម្បិត្ត
– រួមបញ្ចូលនូវបច្ចេកវិទ្យាកង់ទិច (Quantum) មានសមត្ថភាពសម្លាប់មេរោគ និងបាក់តេរីដ៏មានប្រសិទ្ធភាពបំផុតបន្ទាប់ពីប៉ះត្រូវត្រឹមតែ 1/10 វិនាទីប៉ុណ្ណោះ។
– រក្សាសារធាតុរ៉ែនៅក្នុងប្រភពទឹក ដែលល្អសម្រាប់រាងកាយ។
– បំពាក់បច្ចេកវិទ្យា ECO-WATEK ដែលមានភ្នែកវេទមន្ត Eco sensor បិទភ្លើងដោយស្វ័យប្រវត្តិនៅពេលយប់ ដើម្បីជួយសន្សំសំចៃអគ្គិសនី។
– បំពាក់បច្ចេកវិទ្យា EXTRA-WATEK បង្កើនទឹកបម្រុងទុក ដើម្បីកាត់បន្ថយម៉ាស៊ីនដំណើរការឡើងវិញច្រើនដង។
– ទឹកក្តៅ 80-90 °C និងត្រជាក់ 4-8 °C។
– ប្រភពទឹកដែលអាចភ្ជាប់បាន៖ ទឹកម៉ាស៊ីន។
– ប្រើ Compressor LG រឹងមាំ ជាប់បានយូរ ល្បឿនកំដៅ/ត្រជាក់លឿន។
– នាំចូលទំាងមូលពីប្រទេសកូរ៉។
រសជាតិទឹកធម្មជាតិឆ្ងាញ់៖
– កម្ចាត់ជាតិពុល ភក់ ច្រែះ ពណ៌ និងក្លិនមិនល្អនៅក្នុងប្រភពទឹក។
– រក្សាសារធាតុរ៉ែមានប្រយោជន៍ក្នុងទឹកស្រាប់។
– ធានាទឹកមានរសជាតិឆ្ងាញ់បែបធម្មជាតិ ដែលល្អសម្រាប់សុខភាពអ្នកប្រើប្រាស់។
– ភាពជឿជាក់ខ្ពស់ បង្កើតទឹករ៉ែធម្មជាតិ មិនផ្លាស់ប្តូរកម្រិត pH នៃទឹកដែលបានបញ្ចូល។
ប្រភពដើមច្បាស់លាស់៖
– បណ្តូលចម្រោះមានអក្សរផុស Made in Korea ដើម្បីជៀសវាងផលិតផលក្លែងក្លាយ។
– បណ្តូលតម្រងមានលេខកូដអន្តរជាតិដើម្បីតាមដានប្រភពដើមនៃផលិតផលពីក្រុមហ៊ុនផលិតនៅប្រទេសកូរ៉េ។
ការរចនាដ៏ប្រណិត និងថ្លៃថ្នូរ សាកសមសម្រាប់កន្លែងជាច្រើន៖
– សាកសមសម្រាប់ប្រើប្រាស់ក្នុងផ្ទះ បន្ទប់ទទួលភ្ញៀវ បន្ទប់គេង ផ្ទះបាយ។
– សមត្ថភាពចម្រោះខ្លាំង៖ សាកសមសម្រាប់ការិយាល័យ មន្ទីរពេទ្យ សាលារៀន ។ល។
– រចនាបង្រួមតូច សាកសមសម្រាប់ដំឡើងនៅទីតាំងតូចចង្អៀត៖ ហាងកាហ្វេ ហាងអាហារសម្រន់ អាហារដ្ឋាន ។ល។
– ទឹកក្តៅរហូតដល់ 80-90 °C និងត្រជាក់ 4-8 °C។
- រចនាសម្ព័ន្ធ
បណ្តូលទី 1៖ បណ្តូល SENDIMENT ផលិតទាំងសំណុំពីប្រទេសកូរ៉េ
– ចម្រោះនូវច្រែះ កម្ទេចកម្ទីរ ភាពកខ្វក់ដែលមាននៅក្នុងទឹក។
– កម្ចាត់ចោលនូវកករដី ក្លរីនដែលនៅសេសសល់ក្នុងទឹក។
– កាត់បន្ថយបាក់តេរី និងអតិសុខុមប្រាណមិនអោយបន្តចូលទៅក្នុងទឹក។
– អាយុកាលប្រើប្រាស់៖ 12 ខែ
បណ្តូលទី 2៖ បណ្តូល PRE – CARBON ផលិតទាំងសំណុំពីប្រទេសកូរ៉េ
– កម្ចាត់ចោលនូវសារធាតុកខ្វក់ និងកម្ទេចកម្ទីរធំៗ ដែលមានសមត្ថភាពស្រូបយកទឹកបានល្អប្រសើរ ដើម្បីបង្កើតភាពថ្លានៃទឹក។
– កម្ចាត់សារធាតុសរីរាង្គរំលាយ សារធាតុពុល ដូចជាថ្នាំសម្លាប់សត្វល្អិត សារធាតុលាងសម្អាត និងសារធាតុរំលាយផ្សេងៗ។
– មានប្រសិទ្ធភាពក្នុងការបំបាត់សារធាតុវិទ្យុសកម្ម អាសេនិច និងអាម៉ូញ៉ូម។
– ស្រូបយកជាតិរំអិល បំបាត់ក្លិនមិនល្អ រក្សាទឹកមានរសជាតិឆ្ងាញ់។
– អាយុកាលប្រើប្រាស់៖ 12 ខែ
បណ្តូលទី 3៖ បណ្តូល UF ផលិតទាំងមូលពីប្រទេសកូរ៉េ
– អនុវត្តនូវបច្ចេកវិជ្ជាភ្នាសសរសៃប្រហោង Ultrafiltration ដែលទំនើបបំផុតនៅក្នុងប្រទេសកូរ៉េ។
– កម្ចាត់ជាតិពុល មេរោគ បាក់តេរី… ដែលមានទំហំតូចល្អិតបំផុត ដោយវិធីសាស្រ្តមេកានិច។
– រក្សាសារធាតុរ៉ែធម្មជាតិនៅក្នុងទឹក ដើម្បីធានាបាននូវទឹកឆ្ងាញ់បែបធម្មជាតិ និងសុខភាពល្អសម្រាប់អ្នកប្រើប្រាស់។
– អាយុកាលប្រើប្រាស់៖ 36 ខែ
បណ្តូលទី 4៖ បណ្តូល POST-CARBON ផលិតទាំងមូលពីប្រទេសកូរ៉េ
– កម្ចាត់ក្លរីនដែលនៅសេសសល់ សារធាតុសរីរាង្គដែលមានជាតិពុល ដូចជាថ្នាំសម្លាប់សត្វល្អិត ជីគីមី។
– បំបាត់ក្លិន រសជាតិប្លែក ធ្វើអោយមានតុល្យភាពទឹក ធានាបាននូវទឹកមានរស់ជាតិឆ្ងាញ់។
– អាយុកាលប្រើប្រាស់៖ 18 ខែ
បណ្តូលទី 5៖ បណ្តូលប្រឆាំងមេរោគ បាក់តេរីកង់ទិច QUANTUM (គ្រាប់អង្កាំ 100% ផលិតពីសហរដ្ឋអាមេរិក)
– គឺជាបច្ចេកវិទ្យាដែលប្រើភាគល្អិតជាមូលដ្ឋាន និងអន្តរកម្មរវាងភាគល្អិតមូលដ្ឋានដើម្បីបង្កើតរបកគំហើញក្នុងការអនុវត្ត។
– គឺជាបច្ចេកវិទ្យាដែលបានអនុវត្តនៅក្នុងឧស្សាហកម្មពិសេសដូចជា បច្ចេកវិទ្យាអវកាស បច្ចេកវិទ្យាសម្ភារៈថ្មី និងការអនុវត្តថ្មីសម្រាប់បម្រើជីវិត។
– ជាលើកដំបូងនៅលើពិភពលោក មានក្រុមហ៊ុន Claire Technologies USA តែមួយគាត់ ដែលបានបង្កើតដោយជោគជ័យនូវការអនុវត្តថ្មីនៃបច្ចេកវិទ្យាកង់ទិច (Quantum) ដើម្បីផលិតបណ្តូលសម្រាប់ប្រឆាំងបាក់តេរីដោយប្រើបនូវច្ចេកវិទ្យា Quantum ។
សម្លាប់មេរោគ និងបាក់តេរីដោយបច្ចេកវិទ្យាកង់ទិច (Quantum) មានប្រសិទ្ធភាពជាងប្រើអំពូល UV
– សមត្ថភាពសម្លាប់មេរោគ និងបាក់តេរីខ្លាំងជាងអំពូល UV អាចសម្លាប់បានទាំងបាក់តេរី anaerobic ដែលអំពូល UV មិនអាចសម្លាប់បានទាំងស្រុងទេ។
– អាយុកាលប្រើប្រាស់បាន 5 ឆ្នាំ ភាពជឿជាក់ខ្ពស់ មិនចាំបាច់បារម្ភពីការឆេះដូចអំពូល UV ទេ។ ប្រើបានយូរជាងពី 20-30 ដងនៃ Nano Sliver។
– សម្លាប់បាក់តេរីនៅក្នុងទឹកបានយ៉ាងល្អឥតខ្ចោះ រហូតដល់ 99.9999%។
– ត្រឹមតែ 1/10 វិនាទីដំបូងនៃការប៉ះត្រូវ មេរោគ និងបាក់តេរីត្រូវបានសម្លាប់ទាំងស្រុង។
គុណសម្បត្តិនៃបណ្តូលកង់ទិច (Quantum) ក្នុងការសម្លាប់មេរោគ បាក់តេរី៖
– គ្មានប្រើអគ្គិសនី
– គ្មានទឹកសំណល់
– គ្មានសារធាតុគីមី
– គ្មានការចម្លងរោគ
– គ្មានផលិតផលបន្ទាប់បន្សំក្រោយពេលសម្លាប់មេរោគ
អាយុកាលប្រើប្រាស់៖ 60 ខែ
- ពិព៌តនាលក្ខណៈបច្ចេកទេស
– ទំហំ៖ 26W x 36.5L x 110H (cm)
– សម្ពាធទឹក៖ 10-125 psi (0.7 – 8.6 bar)
– សីតុណ្ហភាពទឹកចូល៖ 2 °C – 38 °C
– ថាមពលកំដៅ៖ 430W – 510W
– ថាមពលត្រជាក់៖ 100W
– ត្រង់ស្វូរ៖ 24V / 1.5A Korea
– ប្រើថាមពល៖ 220-250V
– សមាសធាតុអគ្គិសនី៖ ត្រង់ស្វូរ សម្ពាធទាប សម្ពាធខ្ពស់ និងសន្ទះបើកបិទម៉ាញ៉េទិច
– ចំណុះធុង (ក្តៅ/ត្រជាក់): 1.8L / 3 – 4.2L
– ទម្ងន់៖ 21 Kg
– ប្រភព៖ នាំចូលទាំងមូលពីប្រទេសកូរ៉េ
- ការអនុវត្ត
– សម្រាប់ដំឡើងក្នុងបន្ទប់ទទួលភ្ញៀវ៖ Watek WT-4200-UF ត្រូវបានដំឡើងនៅក្នុងបន្ទប់ទទួលភ្ញៀវ ដើម្បីងាយស្រួលយកទឹកក្តៅ និងត្រជាក់ដោយផ្ទាល់។
– សម្រាប់ដំឡើងនៅក្នុងហាងកាហ្វេ និងភោជនីយដ្ឋាន៖ Watek WT-4200-UF ត្រូវបានដំឡើងដើម្បីបំពេញតាមតម្រូវការនៃការចម្រោះទឹកបរិសុទ្ធក្តៅ និងត្រជាក់រួមបញ្ចូលគ្នា។ សន្សំសំចៃប្រាក់ កាត់បន្ថយចង្អៀត និងបំពេញតាមស្តង់ដារខ្ពស់បំផុតនៃទឹកពិសា។
– សម្រាប់ដំឡើងនៅតាមសាលារៀន និងមណ្ឌលសុខាភិបាល៖ Watek WT-4200-UF ត្រូវបានដំឡើងនៅក្នុងសាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព និងហាងស្ប៉ា ដើម្បីបំពេញតម្រូវការស្តង់ដារទឹកគុណភាពខ្ពស់ និងសុវត្ថិភាព ជាមួយនឹងទីតាំងដំឡើងតូច។
- ការធានា
– ធានារយៈពេល៖ 24 ខែ
– ធានាគ្រប់ផ្នែកអគ្គិសនី និងប្រព័ន្ធកម្តៅ និងត្រជាក់។
– ការធានាអនុវត្តចំពោះការខូចខាតដែលបង្កឡើងដោយកំហុសបច្ចេកទេសរបស់ក្រុមហ៊ុនផលិត។ មិនធានាចំពោះការស្ទះតម្រង ឬការខូចខាតដោយកតាធម្មជាតិក្នុងរយៈពេលប្រើប្រាស់។